ឯកឧត្តម ស្រី ឌឹក​ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះវិហារ និងជាប្រធានក្រុមការងារចុះជួយស្រុកជាំក្សាន្ត បានអញ្ជេីញចុះទៅសំណេះសំណាលសាកសួរសុខទុក្ខ សមាជិកសមាជិការ គណបក្សប្រជាជនកម្ពុជា និងចុះត្រួតពិនិត្យស្ពានចំនួន៤កន្លែង ដែលបានកសាងរួចរាល់ថ្មីៗ

(ព្រះវិហារ) ព្រឹកថ្ងៃព្រហស្បតិ៍ទី ២៦ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ស្រី ឌឹក​ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះវិហារ និងជាប្រធានក្រុមការងារចុះជួយស្រុកជាំក្សាន្ត អមដំណើរដោយ ឯកឧត្តម ប្រធាន អនុប្រធានក្រុមការងារ ចុះជួយឃុំយាង បានអញ្ជេីញចុះទៅសំណេះសំណាលសាកសួរសុខទុក្ខ សមាជិកសមាជិការ គណបក្សប្រជាជនកម្ពុជា ដោយបានផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ស្ថិតក្នុងភូមិអន្ទិល ឃំុឃាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ព្រមទាំងបន្តចុះត្រួតពិនិត្យផ្លូវលំ និងស្ពានចំនួន៤កន្លែង ដែលបានកសាងរួចរាល់ថ្មីៗ តាមបណ្តោយផ្លូវលំមួយខ្សែរឆ្លងកាត់ភូមិចំនួន៥ ដោយចំណាយថវិកាសរុបចំនួន៣២លានរៀល។
ក្នុងពិធីនោះដែរ ឯកឧត្តម ស្រី ឌឹក បានឧបត្ថម្ភអាវសញ្ញា គណបក្សប្រជាជនចំនួន៨៥០អាវ ជូនទៅដល់ប្រជាជន និងសមាជិកសមាជិកាចំនួន៣ឃុំ សរុបថវិកា ២៥៥០ដុល្លារ សម្រាប់ពាក់ដង្ហែបិទការឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នាថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។
មួយចំណែកទៀត ឯកឧត្តមប្រធាន បានប្រគេនបច្ច័យសម្រាប់កសាងចំនួន២វត្ត ក្នុងមួយវត្តទទួលបានបច្ច័យ៧៥ម៉ឺនរៀល និងព្រះសង្ឃចំនួន៩ព្រះអង្គក្នុងមួយអង្គទទួលបច្ច័យ៥ម៉ឺនរៀល។
ជាចុងក្រោយ ក្នុងពិធីនេះដែរ ឯកឧត្ដម បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នេះទាំងអស់គ្នា គឺមានន័យថាបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតឱ្យខ្លួនឯងបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា គឺការពារសន្តិភាពបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា គឺគ្រួសារមានសុភមង្គលបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា គឺមានការអភិវឌ្ឍលើគ្រប់វិស័យ៕(ទូច ចន្នា)

អត្ថបទដែលជាប់ទាក់ទង