បទល្មេីសព្រៃឈេីហាក់កក្រេីកឡេីងវិញតាមខ្សែបន្ទាត់ព្រំដែន ក្នុងស្រុកអូយាដាវ ខេត្តរតនះគីរី
បទល្មេីសព្រៃឈេី តាមខ្សែបន្ទាត់ព្រំដែន កម្ពុជាវៀតណាម ក្នុងស្រុកអូយាដាវ នៃខេត្តរតនគីរី នៅ តែបន្តយ៉ាងសកម្ម ដោយមិនមានកាបង្ក្រាប ពីសម្ថកិច្ចនោះទេ។
ជាក់ស្តែង កាលពីយប់ថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ២០២២
ក្រុមឈ្មួញ ដឹកជញ្ជូនឈេីយ៉ាងគំហុក ទៅលក់នៅប្រទេសវៀតណាម ប្រហែល ចន្លោះ ពី៥០ ទៅ៦០ ម៉ូតូ លាន់លឺ កក្រេីករំពងព្រៃ នៅ ត្រង់ចំណុចភូមិឡុំ ឆ្ពោះ ទៅកាន់ ប្រទេសវៀតណាម តាម ប៉ុស្តិ៍ ការពារព្រំដែនលេខ ៦០១ ចំណុះអោយ វិរះកាពាព្រំដែន គោក លេខ៦២៣ដែល គ្រប់គ្រងដោយលោកដា ជាមេ ប៉ុស្តិ៍ ។
បើតាមប្រភពពត័មានបានអោយអង្គភាពគេហទំព័រព័ត៌មហាជនដឹងថា ឈ្មោះ លោកដា ជាមេប៉ុស្តិ៍ខាងលេី តែងតែ បង្កលលក្ខណៈ សម្រួល អោយមានសកម្មភាពខាងលេី ដំណើរកាយ៉ាងរលូនបែបនេះ ក៏ដោយសារ តែលោក ដើរអ៊ួតថាខ្នង បង្អែកយ៉ាងរឹងមាំ គឺ លោក ស្នងការខេត្ត ថាត្រូវ ជាពូ និងក្មួយទេីបលោកដានេះគាត់ មិនខ្លាចញញេីយអ្វីទាំងអស់ (នេះជាការលើកឡើងរបស់លោកដា)។
បេី ក្រលេខមេីលទៅលោកសំអុល មេវិរះកាពាព្រំដែន ឯណោះវិញ ក៏លោក មិនបានទទួលយកការាយកា ពី បណ្តាញ សារព័ត័មាននោះទេ គឺពេលទូរស័ពចូល លោកឆ្លេីយថា ច្រឡុំលេខហេីយ បិទទូរស័ព្ទតែម្ដង។
ទន្ទឹមនោះ ដែល ប្រជាពលរដ្ឋក៏កំពុង រង់ចាំមេីល ចំណាត់ការ ពី ថ្នាកដឹកខេត្តដែថា តេីមានវិធានកាយ៉ាងណា
ចំពោះ លោក មេប៉ុស្តិ៍ ខាងលេីដែឬទេ ឬ បានត្រឹមតែ ឆ្លេីយ បដិសេធ ថា គ្មានបទល្មេីស កេីតឡេីង ដូច ដែល ព័ត៍មានចុះផ្សាយនោះទេ។
ជុំវិញរឿងរ៉ាវខាងលើនេះអង្គភាពគេហទំព័រព័ត៌មានមហាជនមិនអាចធ្វើការទំនាក់ទំនងទៅលោកស្នងការបានទេ ដោយពុំមានលេខទូរស័ព្ទ អង្គភាពយើងខ្ញុំរងចាំទទួលស្វាគមន៍រាល់ការបកស្រាយបំភ្លឺពីគ្រប់សាមុីអង្គភាពរៀងរាល់ម៉ោងធ្វើកា៕