អណ្ដូងស្នប់ទឹកស្អាត អាហ្វ្រ៊ី ដេសចំនួន១០ត្រូវបានប្រគល់ជូនបងប្អូនប្រជាពលរដ្ឋក្រោមអធិបតីភាពឯកឧត្តម ខាន់ ខុនក្រសួងធម្មការនិងសាសនានិង លោក ជំទាវ

កំពង់ឆ្នាំង ៖ រយៈពេលពីរថ្ងៃគិតចាប់ពីថ្ងៃទី ១២.១៣ ខែឧសភាឆ្នាំ ២០២២ឯកឧត្តមខាន់ខុនទីប្រឹក្សាក្រសួងធម្មការនិងសាសនានិងជានាយកសមាគមបេសកកម្មដំណឹងល្អលោកជំទាវបានប្រគល់អណ្ដូងទឹកចំនួន១០កន្លែង នៅស្រុកចំនួន ៤ក្នុងខេត្តកំពង់ឆ្នាំង។
រួមមាន៖
– ភូមិវត្ត ឃុំខ្នារឆ្មារ ស្រុក សាមគ្គីមានជ័យ ចំនួន១ អណ្ដូង។
– ភូមិទឹកល្អក់ ឃុំសែប ស្រុកកំពង់ត្រឡាច ចំនួន ១ អណ្ដូង។
– ភូមិទឹកហូត ឃុំទឹកហូត ស្រុក រលាប្អៀរចំនួន ២ អណ្ដូង។
– ភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ចំនួន ១ អណ្ដូង។
– ភូមិតាវ៉ា ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ចំនួន ១ អណ្ដូង ។
– ភូមិពពេលពក ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ចំនួន ១ អណ្ដូង ។
– ភូមិត្រពាំងតាសុខ ឃុំព្រៃមូល ស្រុករលាប្អៀរ ចំនួន ១ អណ្ដូង។
– ភូមិអណ្ដូងជ្រៃ ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ចំនួន ១ អណ្ដូង។
– ភូមិត្បែងខ្ពស់ថ្មី ឃុំតាំងក្រសាំង ស្រុកទឹកផុស ចំនួន ១ អណ្ដូង។

ក្នុងឱកាសដែលឯកឧត្តមបានចុះប្រគល់អណ្ដូងទឹកស្អាតចំនួន១០កន្លែងនៅក្នុងខេត្តកំពង់ឆ្នាំង ដើម្បីសម្រួលដល់សេចក្តីត្រូវការប្រជាពលរដ្ឋក្នុងជីវភាពរស់នៅប្រចាំថ្ងៃដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រនិងលើកកម្ពស់ជីវភាពគ្រួសារដល់ប្រជាពលរដ្ឋក្នុងរដូវការនេះ ។ អណ្តូងទឹកទាំង១០កន្លែងនេះគឺសមិទ្ធផលបានមកពីរការរួមសហការ របស់គ្រីស្ទបរិស័ទក្នុងប្រទេស និងក្រៅប្រទេស បរិច្ចាគចូលរួម ជាការអធិដ្ឋាន និងចូលជា ថវិកា តាមរយៈ ឯកឧត្តម ខាន់ ខុន ក្នុងការចុះជួយដល់ ប្រជាជនតាមសហគមន៍ ដើម្បីជាប្រយោជន៍ បម្រើដល់ប្រជាពលរដ្ឋ នៅតាមទីជនបទដែលមិនទាន់មានទឹកស្អាតប្រើប្រាស់ ហើយខ្វះខាតទឹកនៅរដូវប្រាំងទៅតាមលទ្ធភាពក្នុងការចូលរួមទៅដល់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមបានលើកឡើងថាមានថ្ងៃនេះគឺដោយសារតែនយោបាយឈ្នះ ឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទើបប្រទេសជាតិមានសន្តិភាពការមានសន្តិភាពនេះហើយនាំឲ្យមានក្តីសង្ឃឹម និងមានអ្វីៗទាំងអស់” ក្រោមដំបូលសន្តិភាព យើងមានលទ្ធភាព និងពេលវេលាច្រើនបន្ថែមទៀត ក្នុងការកសាងសេដ្ឋកិច្ចកាន់តែរឹងមាំ និងអភិវឌ្ឍជាច្រេីនទៀត។

ឯកឧត្តមបានបន្តអំពាវនាវដល់ពលរដ្ឋទាំងអស់ត្រូវថែរក្សាសុខភាពឲ្យបានល្អដោយអនុវត្តការរស់នៅស្អាត ហូបស្អាត កុំបន្ទោសបង់ពាសវាល ពាលការ ត្រូវសម្រាន្តក្នុងមុងដើម្បីការពារជំងឺគ្រុនចាញ់គ្រុនឈាមនិងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បី ការពារ សុវត្ថិភាព ផ្ទាល់ខ្លួននិងអ្នកដទៃកាត់បន្ថយការស្លាប់ពិការភាពនិងជួយអប់រំកូនចៅឲ្យចៀសឆ្ងាយពីគ្រឿងញៀនព្រោះគ្រឿងញៀនវាបំផ្លាញអនាគតនិងគ្រួសារសង្គមជាតិ ។

ទន្ទឹមនេះឯកឧត្តមបានណែនាំអ្នកចូលរួមទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ដោយយកចិត្តទុកដាក់បន្តអនុវត្ត ៣កុំ ៣ការពារឲ្យបានត្រឹមត្រូវតាមក្រសួងសុខាភិបាល។ ជាមួយគ្នានោះដែរអាជ្ញាធរដែនដីនិងប្រជាពលរដ្ឋបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមខាន់ខុននិងលោកជំទាវព្រមទាំងសហការីគ្រិស្តបរិស័ទក្នុងប្រទេសនិងក្រៅប្រទេស ដោយមិនប្រកាន់ពូជសាសន៍ពណ៌សម្បុរឬនិន្នាការនយោបាយគឺធ្វើយ៉ាងណាឱ្យមានក្តីសុខប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង