រថយន្តដឹកឈើរបស់មេឈ្មួញឈ្មោះ ខ្លា កៀររថយន្ត អ្នកការសែតធ្លាក់ចូលប្រឡាយ ត្រូវបានដោះលែង សមត្ថកិច្ចឆ្លើយដាក់គ្នាយករួចខ្លួន

ព្រះវិហារ, រថយន្តដឹកឈើរបស់មេឈ្មួញដុះស្លែឈ្មោះ ខ្លា នឹងរថយន្តអ្នកការសែតបានរងនូវការខួចខាតទាំងសង្ខាង បន្ទាប់ពីរថយន្តទាំងពីបើកកៀរគ្នាធ្លាក់ប្រឡាយ បង្ករអោយមានការភ្ញាក់ផ្អើលដល់សមត្ថិច្ច៣ស្ថាបន័ចុះទៅពិនិត្យដល់កន្លែងកើតហេតុសូមបញ្ជាក់ជូនថា កាលពីវេលាម៉ោង១០/១៥នាទីយប់
ថ្ងៃទី២៧ខែមេសាឆ្នាំ២០២២ រថយន្តដឹកឈើពេញឡានរបស់មេឈ្មួញឈ្មោះខ្លា នឹងរថយន្តរបស់លោកសុី វុទ្ឋាភ្នាក់ងារសាព័ត៍មាន ( សាមរកត ) បានគ្រោះថ្នាក់ចរាចរណ៍ បើកកៀរគ្នាប្រឡាយ រងនូវកាលខូចខាតយ៉ាងដំណំ នៅចំនុចភូមិរំចេក ឃុំរមណី ស្រុករវៀង ក្រោយគ្រោះថ្នាក់ចរាចរណ៍ សមត្ថកិច្ចចំនួន3ស្ថាបន័ មានគនរបាលចរាចរណ៍ស្រុករវៀង ដឹកនាំដោយលោក ជយ័ សាង កម្លាំងអាវុធហត្ថស្រុករវៀង ដឹកនាំដោយលោក ចាប ផាត នឹងសមត្ថកិច្ចរដ្ឋបាលព្រៃរវៀង ដឹកនាំដោយលោក ជយ័ ចេត្ថាក្រោយពីសម្របសម្រួលរវៀងម្ចាស់រថយន្តទាំងសង្ខាងត្រូវរូវគ្នា ។

ប៉ុន្តែការដោះលែងរថយន្តបង្កគ្រោះថ្នាក់ទាំង២មិនចោទជាបញ្ហាទេ ដោយសំអាងថាមិនមានបង្កគ្រោះដល់សាមីខ្លួនទាំងនឹងអ្នកដ៍ទៃ អ្វីដែលចោទជាបញ្ហានោះ នៅលើរថយន្តមានផ្ទុកឈើខុសច្បាប់ពេញរថយន្ត តើមានមូលហេតុអ្វីទើបដោះលែងបទល្មើស។

លោក វិរះសេនិយ៍ត្រី ជយ័ សាង អធិការរងទទួលផែនចរាចរណ៍នៃអធិការនគរបាលស្រុករវៀង បានអោយដឹងថា លោករួមទាំងមន្ត្រីរបស់លោក បានចុះទៅដល់ទីតាំងកើតហេតុ តែដោយសាម្ចាស់រថយន្តទាំងសង្ខាងបានសម្របសម្រួលត្រូវរូវគ្នា លោកក៍បានអនុញ្ញាតអោយរថយន្តទាំង២យករថយន្តទៅជួសជុល តែរឿងបទល្មើសព្រៃឈើលោកមិនដឹងទេ ។

លោក វិរះសេនិយ៍ត្រី ចាប ផាត មេបញ្ជាការមូលដ្ឋានអាវុធហត្ថស្រុករៀង បានអោយដឹងថា កម្លាំងរបស់លោក បានចុះទៅដល់ទីតាំងកើតហេតុ ក្រោយពីបានធ្វើកំណត់ហេតុ រួចបានប្រគល់ការងារទៅអោយរដ្ឋបាលព្រៃឺឈើចាត់ការបន្តទីតាមនិតិវិធី ។
លោក ធី រតនះ មន្ត្រីផ្នែករដ្ឋបាលព្រៃឈើរវៀង នៅពេលសួថា ហេតុអីដោះលែងរថយន្តដឹកឈើរបស់មេឈ្មួញឈ្មោះ ខ្លា លោក ធី រតនះ បានបង្វែសំណួរនេះអោយទៅសួលោក ជយ័ ចេត្ថា វិញ ។

លោក ជយ័ ចេត្ថា នាយសង្កាត់រដ្ឋបាលព្រៃឈើរវៀង បានអោយដឹងថា ករណីដោះលែងរថយន្តបង្ករខាងលើ លោកមិនដឹងទេ ព្រោះនៅលើជំនាញនគរបាលចរាចរណ៍ ព្រោះលោកបានប្រាប់ទៅលោក ជយ័ សាង រួចហើយ ត្រូវយករថយន្ត
ទាំង២គ្រឿងមកដោះស្រាយតាមផ្លូវច្បាប់ លោករង់ចាំទទួលវត្ថុតាងបទល្មើសព្រៃឈើពីនគរបាលជំនាញ លោក ជយ័ ចេត្ថា បន្តអោយដឹងថា នេះមិនមែនលើកទី១ទេ ដែលរថយន្តដឹកឈើខាងលើបង្កគ្រោះថ្នាក់ចរាចរណ៍ត្រូវបានគេដោះលែង ដោយ
មិនបានប្រគល់វត្ថុតាងមកជំនាញរដ្ឋបាលព្រៃឈើ ការឆ្លើយយករួចខ្លួនដោយមិនទទួលខុសត្រូវនូវតួនាទីនឹងភារកិច្ចរបស់ខ្លួនគឺជារឿងខុសច្បាប់ ពីព្រោះបទល្មើសព្រៃឈសមត្ថកិច្ចគ្រប់សមត្ថកិច្ចពាក់ពន្ឋ័មានសិទ្ឋបង្ក្រាបដូចគ្នា ។យើងរង់ចាំមើលថាករណីដោះលែងរថយន្តដឹកបទល្មើសខាងលើ ថ្នាក់លើមានចំណាត់ការបែបណា ៕(ទូច ចន្នា)

អត្ថបទដែលជាប់ទាក់ទង