ឯកឧត្តម ស្រ៊ន សំឫទ្ធីដឹកនាំកម្លាំងចុះធ្វើការរុះរើដំបូល​បែចិញ្ចឹមត្រីក្នុងទន្លេ នៅចំណុចភូមិទី៧

កំពង់ឆ្នាំង:នៅវេលាម៉ោង០៨:០០នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ស្រ៊នសំឫទ្ធី អភិបាលរងខេត្ត កំពង់ឆ្នាំងបានដឹកនាំកម្លាំងមូលដ្ឋាន​ អ.ហក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ចំនួន០៧នាក់ មធ្យោបាយបាឡាស្មាច់​ ០១គ្រឿង​ សហការជាមួយកម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពខេត្តចំនួន១៩នាក់ បាឡាស្មាច់ចំនួន០៤​គ្រឿងចុះធ្វើការរុះរើដំបូលបែចិញ្ចឹមត្រីក្នុងទន្លេ នៅចំណុចភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ឯកឧត្តម ស្រ៊នសំឫទ្ធី​ បានឲ្យដឹងថាការចុះធ្វើការរុះលើដំបូលបែរត្រីខាងលើនេះ ដោយមានការចង្អុលបង្ហាញ​ ពីឯកឧត្តម​ ស៊ុន សុវណ្ណារិទ្ឋិ អភិបាលខេត្តកំពង់ឆ្នាំង ដោយមានអ្នកលួចចូលទៅប្រក់ដំបូល និងជញ្ជាំងរស់នៅលើផ្ទៃទឹកឡើងវិញ។

ការអនុវត្តន៍រុះរេីដំបូលបែរចិញ្ចឹមត្រីខាងលេីនេះជាលទ្ធផលសម្រេចបានកាត់កំបូលបែត្រី បានចំនួន១៥បែ​ឯ​សម្ភារៈត្រូវបានបំផ្លាញចោលនៅនឹងកន្លែង។

ជាមួយគ្នានេះដែរ ឯកឧត្តម​ ក៏បានណែនាំហាមដាច់ខាតមិនឱ្យមានការលួចមករស់នៅលើផ្ទៃទឹកទៀតឡើយ។ បើពុំនោះទេ នឹងត្រូវទទួលទោសចំពោះមុខច្បាប់ ចំពោះផែនការរុះរើដំបូល និងជញ្ជាំងបែត្រីខាងលើនេះ គឺកំពុងតែបន្តធ្វើរហូតដល់ អស់ពីលើផ្ទៃទឹក។

គួររំលឹកដែរថា កន្លងទៅរដ្ឋបាលខេត្តកំពង់ឆ្នាំង បានដាក់ចេញនូវផែនការបម្លាស់ទីប្រជាពលរដ្ឋរស់នៅលើផ្ទះបណ្ដែតទឹក ឱ្យឡើងមករស់នៅលើគោកវិញ ដែលក្នុងនោះរួមមាន៖ ស្រុកកំពង់ត្រឡាច ស្រុកជលគិរី ស្រុកកំពង់លែង ស្រុកបរិបូណ៌ និងជាពិសេសក្រុងកំពង់ឆ្នាំង ឲ្យឡើងមករស់នៅលើគោកវិញ តាមការរៀបចំរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង។​ ប៉ុន្តែកន្លងទៅនៅតែមានជនឆ្លៀតឱកាសលួចចូលទៅរស់នៅលើទឹកដោយបន្លំធ្វើជាបែរត្រីនៅពី ក្រោមប្រក់ដំបូលពីលើ និងបាំងជញ្ជាំងរស់នៅ ការធ្វើបែបនេះអាជ្ញាធរខេត្ត និងមិនអនុញ្ញាត្តិអោយធ្វើបែបនេះ ជាបន្តទៀតឡើយ៕

អត្ថបទដែលជាប់ទាក់ទង