ឯកឧត្តម​ អុិត​ សុធា​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង​ ដឹកនាំកម្លាំងចុះបង្ក្រាបបទល្មេីសនេសាទ (អត្ថបទរូបភាពដោយ៖ អ៊ួងសុផាត)

កំពង់ឆ្នាំង:​ នៅព្រឹកថ្ងៃទី៣០​ ខែមិនា​ ឆ្នាំ២០២២​ នេះ​ ឯកឧត្តម​ ស្រ៊ន​ សំឬទ្ធី​ អភិបាលរងខេត្តកំពង់ឆ្នាំង​ ឯកឧត្តម​ អុិត​ សុធា​ ព្រះរាជ្ញាអមសាលាដំបូង​ ខេត្តកំពង់ឆ្នាំង​ លោក​ ងិន​ ហ៊ុន​ ប្របធានមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទខេត្ត​ ដឹកនាំកម្លាំងចុះបង្ក្រាបបទល្មេីសនេសាទខុសច្បាប់​ ក្រុងកំពង់ឆ្នាំង។

ការបង្ក្រាបខាងលេីនេះធ្វេីឡេីងនៅចំណុចមាត់ទន្លេចុងកោះ​ ក្នុងសង្កាត់ផ្សារឆ្នាំង​ ក្រុងកំពង់ឆ្នាំង​ ខេត្តកំពង់ឆ្នាំង។

ក្នុងយុទ្ធនាការចុះបង្ក្រាបនៅព្រឹកនេះ​ សមត្ថកិច្ចបានរុះរេីរបាំង​ រុញកំទេចសម្រាស់​ និងចាក់ត្រីលែងចូលក្នុងទន្លេវិញផងដែរ​ ។

ឯកឧត្តម ស្រ៊ន​ សំឬទ្ធី​ អភិបាលរងខេត្ត អភិបាលខេត្តបានបញ្ជាក់ថាយុទ្ធនាការបង្ក្រាបបទល្មើសនេសាទនេះ សមត្ថកិច្ចចំរុះនឹងបន្តធ្វើរហូតលុះអស់បទល្មើសនេសាទនៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង ជាពិសេសគឺការបង្ក្រាបជនល្មើសជាឈ្មួញធំៗ ដែលជាមេខ្លោងប្រព្រឹត្តបទល្មើសនេសាទ។

ជាមួយគ្នានេះ​ ឯកឧត្តម​ អុិត​ សុធា​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត​ធ្វេីការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលកំពុងធ្វេីការនេសាទដោយល្មេីសច្បាប់ដេីម្បីជៀសវាងការប្រឈមចំពោះផ្លូវច្បាប់​ និងរងទោសទណ្ឌ​ ។

សូមរម្លឹកថា​ កាលពីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាដាច់ណាត់ ឱ្យអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ជាពិសេសអភិបាលខេត្ត ជុំវិញបឹងទន្លេសាប រួមទាំងកម្លាំងនគរបាល មន្ត្រីរដ្ឋបាលជលផល រួមគ្នាបង្ក្រាប និងលុបបំបាត់បទល្មើសនេសាទទាំងអស់នៅលើផ្ទៃបឹងទន្លេសាប ក្រោយពីសកម្មភាពនេសាទខុសច្បាប់ និងការទន្ទ្រានដីព្រៃលិចទឹកនៅបន្តកើតមាន។

ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឱ្យប្រើប្រាស់ឧទ្ធម្ភាគចក្រ បើកប្រតិបត្តិការបង្ក្រាបជនល្មើសទៀតផង ក្រោយទទួលបានព័ត៌មានថា អាជ្ញាធរខេត្ត និងសមត្ថកិច្ចដេញតាមបង្រាបក្រុមជនល្មើសមិនទាន់។ បទបញ្ជាសារជាថ្មីរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីបិទ និងបូកសរុបការងាររបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ។

នៅចំពោះថ្នាក់ដឹកនាំ ជាពិសេសអភិបាលខេត្តជុំវិញបឹងទន្លេសាប សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាឱ្យអភិបាលខេត្តទាំងនោះ រៀបចំផែនការនៅពេលត្រឡប់ទៅវិញ ដើម្បីបន្តបង្ក្រាបបទល្មើសនេសាទ ឱ្យមានប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង