ឯកឧត្ដមទេសរដ្ឋមន្រ្តីនាយឧត្ដមសេនីយ៍គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញមកសំណេះសំណាលសាកសួរសុខទុក្ខអតីតយុទ្ធជនពិការប្រភេទ ក១ និងប្រភេទក២ចំនួន ២៨៦ នាក់ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ
កំពង់ធំ ៖ នៅរសៀលថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២២ ឯកឧត្ដមទេសរដ្ឋមន្រ្តីនាយឧត្ដមសេនីយ៍គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញមកសំណេះសំណាលសាកសួរសុខទុក្ខអតីតយុទ្ធជនពិការប្រភេទ ក១ និងប្រភេទក២ចំនួន ២៨៦ នាក់ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។
ក្នុងឱកាសសំណេះសំណាលសាកសួរសុខទុក្ខនេះឯកឧត្ដមទេសរដ្ឋមន្រ្តីបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌឹតប៊ុនរ៉ានីហ៊ុន សែន ព្រមទាំងបាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌឹតឧបត្ថម្ភជូនបងប្អូនអតីតយុទ្ធជនពិការប្រភេទក១និងប្រភេទក២ ចំនួន២៨៦នាក់ ដោយក្នុងម្នាក់ៗទទួលបាននូវអង្ករចំនួន២៥ គីឡូក្រាម មីជាតិចំនួនមួយកេស ទឹកត្រីទឹកស៊ីអ៊ីវចំនួនពីរយួរ និងថវិកាចំនួន១០០.០០០ រៀល ។ ដោយឡែកប្រធានសមាគមអតីតយុទ្ធជនឃុំ សង្កាត់ ទាំង៨១ ឃុំ សង្កាត់ បានទទួលថវិកាក្នុងម្នាក់ៗចំនួន ៥០.០០០ រៀល ផងដែរ ។