សមត្ថកិច្ច​ អ.ហ​ ឃាត់ខ្លួនជនសង្ស័យ៤នាក់​ ពាក់ព័ន្ធករណីហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស

កំពង់ឆ្នាំង៖ ជនសង្ស័យចំនួន៤នាក់​ ត្រូវបានមត្ថកិច្ចអ.ហ​ ឃាត់ខ្លួនពាក់ព័ន្ធករណីហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស​ កាលពីវេលាម៉ោង​ ២១.០០ នាទីនាទី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុច ក្រោយរោងចក្រ អឹម វ៉េ ស្ថិតកនុងសង្កា់កំពង់ឆ្នាំង​ ក្រុងកំពង់ឆ្នាំង​ ខេត្តកំពង់ឆ្នាំង។

ជនស្ស័យដែលត្រូវបានឃាត់ខ្លួន​ ១-ឈ្មោះ សៅ សុផានិត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មុខរបរដាក់ភាសុីម៉ូតូ។
២-ឈ្មោះ រិទ្ធ ថារ៉ូ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង មុខរបរជាសិស្ស។
៣-ឈ្មោះ វង្ស សារិទ្ធ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មុខរបរដាក់ភាសុីម៉ូតូ។​ ៤-ឈ្មោះ យ៉ង់ ធានី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មុខរបរជាងជួសជុលម៉ូតូ។

សមត្ថកិច្ចបានឲ្យដឹងថាជនស្ស័យខាងលេី​ បានធ្វើសកម្មភាពយកកាំបិតតាំងតោ និងដំបង កាប់ និងវ៉ៃទៅលើជនរងគ្រោះឈ្មោះ ប្រឹម ចាន់វាសនា ភេទប្រុស​ អាយុ១៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បណ្ដាលឱ្យរងរបួសជាទម្ងន់ ត្រង់ក្បាលផ្នែកខាងក្រោយ ។

ក្រោយកេីតហេុជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង ព្យាបាលរបួស។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានការិយាល័យជំនាញធ្វើការឃាត់ខ្លួន កសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង៕

អត្ថបទដែលជាប់ទាក់ទង