សម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាគាស្នាក់ការគណៈបក្សប្រជាជនកម្ពុជា ក្នុងឃុំត្បែងមួយ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ
ខេត្តព្រះវិហារ ៖ ថ្ងៃអាទិត្យ១៩ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះវិហារបានរៀបចំពិធីសម្ភោធដាក់ឱ្យប្រើប្រាស់នូវ អាគារស្នាក់ការគណៈបក្សប្រជាជនកម្ពុជាដែលស្ថិតនៅក្នុង ភូមិក្បាលខ្លា ឃុំត្បែងមួយ ស្រុកសង្គមថ្មី ក្នុងខេត្តព្រះវិហារ ។ ក្រោមអធិបតេយ្យភាពឯឧត្តម មាស សុភា សមាជិកគណៈអចិន្រ្តៃនៃគណៈកម្មាធិការកណ្តាលគណៈបក្សប្រជាជនកម្ពុជា នឹងជាប្រធានក្រុមការងារគណៈបក្សចុះមូលដ្ឋានខេត្តព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្ត ក៏ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ឯកឧត្តម ឡុង សុវណ្ណ អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ឯកឧត្តម ចាន់ នន់វិទ្យា ប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយមូលដ្ធានស្រុកសង្គមថ្មី លោក សំ លាងទ្រី ប្រធានក្រុមការងារគណបក្សថ្នាក់ខេត្តចុះជួយស្រុកសង្គមថ្មី លោក លោកស្រីសមាជិកគណៈអចិន្រ្តៃនៃគណៈកម្មាធិការគណបក្សខេត្ត ប្រធានក្រុមការងារគណៈកម្មាធិកាកណ្តាលចុះជួយស្រុក ថ្នាក់ដឹកនាំគណបក្សស្រុក នឹងប្រជាពលរដ្ធជាច្រើនកុះករផងដែរ។
ឯកឧត្តម ទេសរដ្ធមន្រ្តី មាស សុភា បានថ្លែងថា បច្ចប្បន្នប្រទេសជាតិយើង មានសុខសន្តិភាព ស្ថេរភាពសង្គមពេញលេញ នឹងមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ ប្រជាពលរដ្ធកាន់តែមានជីវភាពធូធារ ក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ធមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងជាប្រធានគណបក្សប្រជាជនកម្ពុជា ។ ឯឧត្តមបានបន្តទៀតថា ទន្ទឹមនឹងមានការអភិវឌ្ឍរីកចំរើនមកនេះ ក្រុមការងារគណបក្សចុះជួយស្រុកសង្គមថ្មី ថ្នាក់ដឹកនាំបក្សខេត្ត ប្រធានក្រុមការងារគណបក្សចុះជួយស្រុក ព្រមទាំងមានការសហការនឹងអនុវត្តយ៉ាងសស្រាក់សស្រាំពីក្រុមការងារគណបក្សចុះជួយស្រុកផងដែរ ទើបបានធ្វើឱ្យលេចឡើងនូវសមិទ្ធិផលប្រកបដោយ មោទនៈភាពនាពេលនេះ ។
ក្នុងនោះដែរ ឯកឧត្តម ប្រាក់ សុវណ្ណ គណៈអភិបាលខេត្តព្រះវិហារ លោកក៏បានមានប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខ ដល់សម្តេចអគមហាសេនាបតីតេជោ ហ៊ុន សែន នឹងសម្តេច គតិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ដែលលោកតែងតែគិតគូរ រាល់បញ្ហារលំបាករបស់បងប្អូនប្រជាពលរដ្ធទាំងអស់។ ឯកឧត្តមបានបន្តរផ្តាំផ្ញើរទៅដល់បងប្អូនប្រជាពលរដ្ធទៀតថា ចៀសឱ្យបាននូវរាល់ការ កាប់រានទន្រ្ទានដីព្រៃរដ្ធខុសច្បាប់ ។ នឹងមិនត្រូវភ្លេចនូវការ រក្សារអនាម័យ ដោយការពាក់ម៉ាស់ លាងដៃនឹងអាល់កុលជែល ដើម្បីចូលរួមទប់ស្កាត់នូវការីករាលដាលនៃជម្ងឺកូវីដ១៩ ។
លោក សំ លាងទ្រី ប្រធានក្រុមការងារគណបក្សថ្នាក់ខេត្តចុះជួយស្រុកសង្គមថ្មីបានជំរាបទៅដល់គណអធិបតី ក៏ដូចជាសមាជិក សមាជិការក្នុងអង្គពិធីនោះថា អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំត្បែងមួយនេះ មានទំហំ ៩ម៉ែត្រគុណនឹង ១០,៥ម៉ែត្រ ស្មើរនឹង ៩៤,៥ម៉ែត្រការ៉េ នឹងកំពស់៦,១ម៉ែត្រ នៅក្នុងទំហំដី៥០ម៉ែត្រ គុណនឹង៣២,៧០ម៉ែត្រ ។ សាងសង់អំពីថ្ម ប្រក់ក្បឿង ក្រាលការ៉ូ និងផ្តល់ជូននូវសម្ភារៈធ្វើការមួយចំនួន ព្រមទាំការតុបតែងលំអរដាំដើមឈើជុំវិញ និងអំពូលភ្លើងសូឡាបំភ្លឺព័ទ្ធជុំវិញផងដែ ។ ចាប់ផ្តើមសាងសង់នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២១ នឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃទី១៩ ខែសីហាឆ្នាំ២០២១ ។ ដែលបានចំណាយថវិការសរុបរួមចំនួន ១១១,០៦១,០០០រៀល(មួយរយដប់មួយលាន សូន្យហុកសិបមួយពាន់រៀលគត់)៕(ទូច ចន្នា)