យុទ្ឋនាការចាក់វ៉ាក់សាំងការពារកូវីដ១៩ ដូសទី១ ជូនកុមារមានអាយុ០6ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ

ខេត្ត​ព្រះវិហារ ៖ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ បើកយុទ្ឋនាការចាក់វ៉ាក់សាំងការពារកូវីដ១៩ជូនដល់កុមារអាយុ០៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងជាប្រធានគ្រប់គ្រង និងទប់ស្កាត់ជម្ងឺកូវីត១៩ខេត្ត ដែលពិធីនេះបានប្រព្រិត្យទៅ នៅសាលាខេត្តព្រះវិហារ ។

ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះវិហារ តាងនាមឱ្យប្រជាពលរដ្ធ មាតា បិតា ឬអាណាព្យាបាលរបស់កុមារ អាយុ០៦ឆ្នាំដល់ក្រោម១២ឆ្នាំ​ទាំងអស់ ពិតជាមានក្តីសោមនស្សរីករាយក្រៃលែង និង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចអគមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ធមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់វ៉ាក់សាំង ស៊ី​ណូវ៉ាក់ សម្រាប់ចាក់ជូនកុមារ ចាប់ពីអាយុ០៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ ដែលចាប់ដំណើរការចាក់នៅទូទាំងខេត្តព្រះវិហារ ។

សូមប្រកាសបើកកម្មវិធី ចាក់វ៉ាក់សាំងជូនកុមារអាយុ៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ ចំនួន​វ៉ាក់សាំង ស៊ីណូវ៉ាក់ ដែលសំរាប់ចាក់ជូនកុមារអាយុ០៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ ដែលមានសរុបក្នុងទូទាំងខេត្តចំនួន ៣២៥៦៣នាក់ ចាប់ផ្តើមចាក់ពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះតទៅ ។

ក្នុង​នោះ​ដែរ ឯកឧត្តម អភិបាលខេត្តលោកក៏បានធ្វើការអំពាវនាវទៅដល់ មាតា បិតា ឬ អាណាព្យាបាលកុមារដែលមានអាយុគ្រប់គ្រាន់នឹងទទួលបានការចាក់វ៉ាក់សាំងទាំងអស់ ត្រូវនាំកូនៗមកចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ដើម្បីបង្កើតភាពសាំក្នុងការទប់ស្កាត់ការឆ្លងជម្ងឺកូវីដ១៩ នឹងឈានទៅដល់ការបើកសាលារៀនវិញ និងត្រូវស្តាប់តាមការណែនាំរបស់គ្រូពេទ្យជំនាញ និងបន្តរផ្តាំផ្ញើរទៅដល់បងប្អូនប្រជាពលរដ្ធទាំងអស់ ត្រូវតែបន្តរ ការថែរ​ក្សារ ការពារ នូវ​អនាម័យ​សុខភាព អនុវត្ត​នូវ វិធានការ ៣កុំ ៣ការពារ រក្សា​គំលាត​សង្គមទាំងអស់​គ្នា ដើម្បីចូលរួមទប់ទល់នឹងការឆ្លងរីករាលដាលនៃជម្ងឺដ៏កាចសាហាវ កូវីដ១៩ ៕ (ទូច ចន្នា)

អត្ថបទដែលជាប់ទាក់ទង