ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងសហការី បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយជំងឺកូវីដ-១៩

ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងសហការី បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ចំនួន ៣៣៥គ្រួសារ ស្ថិតនៅក្នុងតំបន់ដែលបិទខ្ទប់ ក្នុងឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ ដែរកន្លងមកសម្តេច និងឯកឧត្តម តែងតែគិតគូរសុខទុក្ខប្រជាពលរដ្ឋក្នុងអំឡុងពេលនៃការរីករាលដាលនៅជំងឺកូវីដ-១៩ និងបានផ្តល់នូវស្បៀងអាហារជាច្រើនដល់រដ្ឋបាលខេត្តសម្រាប់នាំយកចាត់ចែងផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋដែលទទូលរងផលប៉ះពាល់នៃការរីករាលដាលនៃជម្ងឺជំងឺកូវីដ-១៩ នៅទូទាំងខេត្តកំពង់ឆ្នាំង ដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយឡើយ។

អំណោយដែលឯកឧត្តមបាននាំយកមកធ្វើការចែកជូនដល់បងប្អូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ក្នុងឃុំសំរោងសែនទាំង ៣៣៥គ្រួសារ ក្នុងពេលនេះដោយ១គ្រួសារៗទទួលបាន៖ អង្ករចំនួន ២៥គីឡូក្រាម, មីជាតិ០១កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៉ីវ១យួរ, ត្រីខ១យួរ ៕

អត្ថបទដែលជាប់ទាក់ទង