លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញបិទសិក្ខាសាលាសមភាពយេនឌ័រ ក្នុងវិស័យទឹកស្អាត និងអនាម័យ
កំពង់ឆ្នាំង៖ សិក្ខាសាលា ស្តីសមភាពយេនឌ័រ ក្នុងវិស័យទឹកស្អាត និងអនាម័យ ដែលរៀបចំឡើងដោយអង្គការសាអូរី សហការជាមួយមន្ទីកិច្ចការនារីខេត្តកំពង់ឆ្នាំង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង គាំទ្រដោយអង្គការ វ័តធ័រអេត ត្រូវបានធ្វើពិធីបិទនៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ បន្ទាប់ពីបានដំណើរសិក្ខាសាលារយៈពេល២ថ្ងៃដោយជោគជ័យ។
ពិធីបិទសិក្ខាសាលានេះបានប្រាព្វធ្វើឡើង ក្រោមអធិបតីភាពលោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង និងលោក ស្រី អ៊ុំ អមរារ័ត្ន នាយិការប្រតិបត្តិអង្គការសាអូរី ព្រមទាំងមានការចូលរួមពីសំណាក់លោក លោកស្រីមកពីមន្ទីរ អង្គភាព និង អង្គការនដៃគូរពាក់ព័ន្ធតាមប្រព័ន្ធវីដេzoom និងជនមានពិការភាពផងដែរ ៕