ជនសង្ស័យមានចំនួន៤នាក់ ត្រូវបានកម្លាំងសម្តកិច្ចធ្វើការឃាត់ខ្លួនក្នុងករណីរកស៊ីថ្នាំញៀនជាច្រើនមុខ
ខេត្តបន្ទាយមានជ័យ៖ក្នុងការពង្រឹងសុខសវត្ថុភាពមូលដ្ឋានក៏ដូចជាចូលរួមទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់ពិសេសពង្រឹងលើការលួចឆ្លងដែនពីសំណាក់ពលករខ្មែរចូលទឹកដីថៃ ដោយមានយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក្នុងនោះមានការលោកព្រះរាជអាជ្ញារង សំរិទ្ធ សុខុនដឹកនាំបញ្ជា កម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃសហការជាមួយកម្លាំងនគបាលវរការពារព្រំដែនគោក៨១៥ និងកម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែតនៅវេលាម៉ោង ១២ព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២១នៅវេលាម៉ោង ១០:៤០នាទី បានចុះឆែកឆេរផ្ទះរបស់ឈ្មោះ ឡេង គឹមឡាយ ក្នុងនោះបាន ដកហូតវត្ថុតាងរួមមាន ម្សៅក្រាមសថ្លាចំនួន១កញ្ចប់ និង ១កូនថង់តូច កាំភ្លើងម៉ាកឡុកចំនួន ១ដើម មានគ្រាប់ ១៦គ្រាប់ ថ្នាំប្រភេទគ្រាប់សង្ស័យសារធាតុញៀនចំនួន ៦៣គ្រាប់ ពណ៍ក្រហម ៥៥គ្រាប់ ពណ៌ខៀវ ៨គ្រាប់ ថ្នាំប្រភេទទឹកសង្ស័យសារធាតុញៀនចំនួន ៥ប្រអប់ មាន១២៥ដប និងថង់សម្រាប់ច្រកថ្នាំញៀន ១ចំនួន ដែលជនសង្ស័យយកទៅផ្ញើជាងធ្វើសំណង់ផ្ទះរបស់ខ្លួន។
សមត្ថកិច្ចបានចាប់ខ្លួនអ្នកពាក់ព័ន្ធចំនួន ៣នាក់ក្នុងនោះស្រី២នាក់ ១ឈ្មោះ ឡុង សារិទ្ធ ភេទប្រុស អាយុ ៣០ឆ្នាំ ជាអ្នកទទួលវត្ថុបញ្ញើរពី ឈ្មោះ គួន ស្រីឡាន់ ភេទស្រី អាយុ ៣៣ឆ្នាំ និងឈ្មោះ សេង ស្រីនិច អាយុ ២៣ឆ្នាំ។ ក្រោយឆែកឆេរចប់ផ្ទះ ឈ្មោះ ឡេង គឹមឡាយ ត្រូវបានបិតជាបណ្តោះអាសន្ន និងយកបុគ្គលទាំង៣ខាងលើទៅអធិការដ្ឋាននគរបានស្រុកម៉ាឡៃដើម្បីសាកសួរបន្ត។