ឯកឧត្តមសៅ សុភាពរដ្ឋលេខាធិការក្រសួងបរិស្ថាននិងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ធំបានចុះសួរសុខទុក្ខនិងនាំយកអំណោយជូនប្រជាពលរដ្ឋដែលកំពុងរងការខ្វះខាតជីវភាពប្រចាំថ្ងៃនៅឃុំសុចិត្រ


ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃអាទិត្យ ១១ រោចខែជេស្ឋឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ៦ ខែមិថុនាឆ្នាំ ២០២១ ឯក ឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាននិងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ធំរួមដំណើរដោយលោកតុបកក្កដាប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ លោកឡង គីសឹង អភិបាលនៃគណៈអភិបាលស្រុកសណ្ដាន់និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋានកងកម្លាំងប្រដាប់អាវុធ ប្រធានក្រុមហ៊ុន ឡេតចេងម៉ាញនីងឌីវេឡុមិន ឯ.ក បានចុះសួរសុខទុក្ខនិងនាំយកអំណោយចែកជូនប្រជាពលរដ្ឋដែលងាយរងគ្រោះនៅតំបន់រលួសនិងតំបន់អូរផ្អាវស្ថិតនៅក្នុងឃុំសុចិត្រ ស្រុក សណ្ដាន់ ខេត្តកំពង់ធំ។
ពិធីចែកអំណោយជូនប្រជាពលរដ្ឋចំនួន ២៧០ គ្រួសារដែលបានធ្វើឡើងចំនួន២កន្លែង កន្លែងទី១ ស្ថិតនៅតំបន់រលួសដែលមានប្រជាពលរដ្ឋចំនួន ១៤០គ្រួសារនិងកន្លែងទី ២ ស្ថិតនៅតំបន់អូរផ្អាវមានប្រជាពលរដ្ឋចំនួន ១៣០ គ្រួសារដែលកំពុងរងការខ្វះខាត ។
លោក ឡង គីសឹង អភិបាលនៃគណៈអភិបាលស្រុកសណ្ដាន់បានមានមតិសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញចូលរួមនិងនាំយកអំណោយគ្រឿងឧបភោគបរិភោគរួមមានអង្ករ ទឹកសុទ្ធ ត្រីខកំប៉ុង មី ទឹកត្រី ទឹកស៊ីអុីវ ចែកជូនបងប្អូនប្រជាពលរដ្ឋដែលពួកគាត់កំពុងជួបការលំបាកនិងខ្វះខាតជីវភាពភាពប្រចាំថ្ងៃ។នាឱកាសនោះផងដែរឯកឧត្តម សៅ សុភាព បានពាំនាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលជានិច្ចកាលឯកឧត្តមតែងតែគិតគូរសួរសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកហើយអំណោយទាំងនេះគឺជាការរួមចំណែកក្នុងការជួយទៅដល់បងប្អូនប្រជាពលរដ្ឋក្រីក្រជួបការលំបាកមានជីវភាពខ្វះខាតក្នុងនាមអាជ្ញាធរក៏ដូចជាថ្នាក់ដឹកនាំតែងតែគិតគូរអំពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលាទីណាមានទុក្ខលំបាកទីនោះមានការជួយជ្រោមជ្រែងពីអាជ្ញាធរតាំងពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់លើហើយ ឯកឧត្តម បានលើកសរសើរទៅអាជ្ញាធរមូលដ្ឋានស្រុកសណ្ដាន់ដែលខិតខំចូលរួមអនុវត្តការពារមិនឱ្យកើតមាននៃការរីករាលដាលនៃជំងឺកូវីដ.១៩ និងសូមឱ្យបងប្អូនប្រជាពលរដ្ឋត្រូវអនុវត្តអនាម័យជាប់ជាប្រចាំជាពិសេសត្រូវចូលរួមអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាលគឺ៣ការពារ ៣កុំ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ.១៩៕(ដោយ៖ព្រំ ភារុណ)

អត្ថបទដែលជាប់ទាក់ទង