អភិបាលរងខេត្តកំពង់ឆ្នាំង ប្រាប់កម្មករ កម្មការិនី និងអ្នកបើកបររថយន្តដឹកកម្មករ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់និងចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ កុំឱ្យមានការរីករាលដាលបន្តទៀត
អភិបាលរងខេត្តកំពង់ឆ្នាំង ឯកឧត្តម អម សុភា នៅថ្ងៃនេះបានធ្វើការអំពាវនាវដល់ តំណាងកម្មករ កម្មការនី និង អ្នកបើកបរដឹកកម្មករ តាមបណ្តារោងចក្រទាំងអស់ ឱ្យចូលរួមបន្ថែមទៀត ដោយបង្កើនការប្រុងប្រយ័ត្នខ្ពស់ ត្រូវចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ កុំឱ្យមានការរីករាលដាលបន្តទៀត នៅក្នុងសហគមន៍ដែលខ្លួនរស់នៅ។ ការលើកឡើងរបស់អភិបាលរងខេត្តកំពង់ឆ្នាំង គឺធ្វើឡើងកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១នៅក្នុងឱកាសជួបជាមួយតំណាងកម្មករ កម្មការនី និងអ្នកបើករថយន្តដឹកកម្មករ ដើម្បីធ្វើការផ្សព្វផ្សាយសេចក្តីណែនាំរបស់រដ្ឋបាលខេត្តអំពីវិធានការនានា ដើម្បីទប់ការរីករាលដាលនៃជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធភាព។
ឯកឧត្តមបានបញ្ជាក់ទៀតថា ជំងឺកូវីដ-១៩គឺយើងមិនអាចដឹងថា អ្នកផ្ទុកឬក៏មិនមានទេ ព្រោះយើងមើលមិនដឹងនោះទេ ដូចនេះខាងរោងចក្រសហគ្រាស ត្រូវតែគិតពី សុខភាពរបស់កម្មករនិយោជិតក្នុងរោងចក្ររបស់ខ្លួន ។ ដោយឡែកកម្មករកម្មការនីត្រូវតែថែរក្សាសុខភាពខ្លួនឯងធ្វើយ៉ាងណាកុំឱ្យកើតមានជំងឺនេះព្រោះថា ជំងឺនេះងាយឆ្លងខ្លាំងបំផុត។