ពិធីបញ្ចុះបឋមសិលា សាងសង់មន្ទីពិសោធន៍វេជ្ចសាស្ត្រ នៅមន្ទីពេទបង្អែក១៦មករា ដែលជាអំណោយរបស់ គម្រោងមូលនិធិរបស់ស្ថានទូតចិនប្រចាំប្រទេសកម្ពុជា

ខេត្ត​ព្រះវិហារ ៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៨រោជ ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព,ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១អគារមន្ទីរពិសោធន៏វេជ្ចសាស្រ្ត ដែលជាអំណោយរបស់គម្រោងមូលនិធិរបស់ស្ថានទូតចិន ផ្តល់ជូនមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ តាមរយៈ ឯកឧត្តម សួស យ៉ា​រ៉ា ១ខ្នងដែលមានទំហំ (ទទឹង៧ម៉ែតxបណ្តោយ២០ម៉ែត)ក្រោមគំរោងមូលនិធិរបស់ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំប្រទេសកម្ពុជា ដែលពិធីនេះបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ នឹងដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត លោក គង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្ត រួមនិងថ្នាក់ដឹកនាំកងកំលាំងទាំង៣ នឹងថ្នាក់ដឹកនាំបណ្តាប្រធានអនុប្រធានមន្ទីរនានាលោកគ្រូអ្នកគ្រូពេទ្យនឹងបុគ្គលឹកពេទ្យជាច្រើនកុះកផងដែរ។

ក្នុងនោះដែរ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ លោកក៏បានថ្លែងជំរាបដល់គណអធិបតី ក៏ដូចជាអង្គពិធីឱ្យបានជ្រាប អំពីដំណាក់កាលនៃការរាតត្បាតនៃជំងឺកូវិដ១៩ ក្នុងខេត្តព្រះវិហារក៏ដូចជាប្រជាពលរដ្ឋក្នុងបណ្តាស្រុក១ចំនួនក្នុងខេត្តព្រះវិហារនាពេលប៉ុន្មានថ្ងៃមកនេះថា ៖ ខេត្ត​ព្រះវិហារ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន០៩នាក់ ស្រីចំនួន០២នាក់ កុមារីអាយុ០១ឆ្នាំ ក្នុងនោះមានអ្នកជាសះស្បើយ០៣នាក់ សំរាប់០៦នាក់ក្នុងនោះកំពុងសរាកព្យាបាលនៅមន្ទីពេទ្យ១៦មករា ក្នុងខេត្តព្រះវិហារ។

ឯកឧត្តមក៏បានបន្តរទៀតថា ដើម្បីឆ្លើយតមទៅនឹងករណីនេះ អរនុគណៈកម្មការស្រាវជ្រាវបុគ្គលសង្ស័យ មន្ទីសុខាភិបាល​ខេត្ត អជ្ញាធរស្រុក នឹងអាជ្ញាធរមូលដ្ធាន បានរួមសហការគ្នាស្រាវជ្រាវបុគ្គលសង្ស័យ នឹងបានចាត់វិធានការបិទខ្ចប់ទីតាំងពាក់ព័ន្ធចំនួន ០៦កន្លែង ព្រមទាំងហ៊ុំព័ទ្ធ លំនៅដ្ធានរបស់ប្រជាពលរដ្ធដែលបានប៉ះពាល់ដោយប្រយោល ដោយទុកឱ្យពួកគាត់ធ្វើចត្តឡីស័កនៅផ្ទះ។ ហើយក៏ត្រៀមពង្រឹង ជំរុញបន្ថែមទៀត ឱ្យអាជ្ញាធរមូលដ្ធាន បន្តរពង្រឹងការណែរនាំដល់ប្រជាពលរដ្ធ នឹងចាត់វិធានការឱ្យបានទាន់ពេល នឹងមិនអនុញ្ញាតឱ្យបង្កើតកម្មវិធីជួបជុំផ្សេងៗទៀតឡើយ ព្រមទាំងពង្រឹងនូវការអរនុវត្តវិធានការរបស់ក្រសួងសុខាភិបាលឱ្យបានយ៉ាងម៉ត់ចត់ជាទីបំផុត។ ជាចុងក្រោយ ឯកឧត្តម លោកក៏បានថ្លែងកោតសរសើរ ក៏ដូចជា​អរគុណ​ទៅដល់ ក្រុមគ្រូពេទ្យទាំងអស់ ដែលយកអស់កម្លាំងកាយចិត្ត នឹងធនធានផ្ទាល់ខ្លួន ដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺដ៏កាចសាហាវកូវីដ១៩នេះ នឹងផ្តេជ្ញាចិត្តរហូតដល់ជម្ងឺកូវីដ១៩រលាយបាត់ពីលោកនេះទៅ។

ក្នុងនោះដែរ ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ លោកក៏បាន លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាយើង មានមិត្តភាព សាមគ្គីភាពជាមួយប្រទេសជិតខាង គឺមិនបានចាត់ទុកប្រទេសណា១ជាសត្រូវនោះឡើយ
ហើយជាចុងក្រោយលោកក៏បាន ណែរនាំទៅដល់មន្ទីសុខាភិបាលខេត្ត ក្រោយការដំណើរការនូវមន្ទីពិសោធន៍ ត្រូវតែគិតគូរ ពីតម្លៃសេវាសមរម្យណាមួយ ដែលអាចឱ្យប្រជាពលរដ្ធលោកមានលទ្ធភាព នឹងសមត្ថភាពបង់បាន ដើម្បីឱ្យមន្ទីពិសោធន៍នេះមានដំណើរការល្អ៕(ទូច ចន្នា)

អត្ថបទដែលជាប់ទាក់ទង