មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំ១នាក់ដែលបានរត់គេចខ្លួនបានមួយសប្តាហ៍ត្រូវចាប់បានហើយក្រោយពេលប្រព្រឹត្តអំពើហឹង្សាមកលើអតីតប្រពន្ធរបស់ខ្លួន


កំពង់ធំ៖នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ចំនួន០៣នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក ឃុន បុនហូ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត សហការជាមួយមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ចុះស្រាវជ្រាវនិងឃាត់ខ្លួនជនស្ស័យឈ្មោះ ស៊្រន ពេជ្យរស្មី ភេទប្រុស អាយុ៣៧ឆ្នាំ ជាមន្ត្រីមូលដ្ឋានកងរាជអាវុធហត្ថស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលប្រព្រឹត្តអំពើហឹង្សានៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ លើអតីតប្រពន្ធរបស់ខ្លួន ដោយចាក់នឹងកាំបិត ហើយបានរត់គេចខ្លួនអស់រយះពេល១សប្តាហ៍កន្លងទៅនេះ ជនសង្ស័យត្រូវបានឃាត់ខ្លួននៅចំនុចផ្លូវបេតុង ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
-ពេលនេះជនសង្ស័យ បាននាំខ្លួនមក កងរាជអាវុធហត្ថខេត្តកំពង់ធំ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។

– ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់នាពេលកន្លងមកថា បុគ្គលដែលប្រព្រឹត្តខុសច្បាប់ គឺមិនអាចអត់ឱនឱ្យបាននោះទេ ពោលត្រូវតែស្រាវជ្រាវចាប់ខ្លួន ដើម្បីយកមកផ្ដទ្ទាទោសតាមផ្លូវច្បាប់។

– ពេលនេះបញ្ជាក់ការពិត អំពីតួនាទី ភារកិច្ចរបស់កងរាជអាវុធហត្ថ អនុវត្តតាមទិសស្លោក ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប។

អត្ថបទដែលជាប់ទាក់ទង