ឯកឧត្តមសៅសុភាពរដ្ឋលេខាធិការក្រសួងបរិស្ថានបានចុះប្រគល់ផ្ទះមួយខ្នងជូនលោកយាយហនសុឺមនៅឃុំសុចិត្រ


ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោចខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័កពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ២៧ ខែឧសភាឆ្នាំ ២០២១ លោកឡងគីសឹងអភិបាល នៃ គណៈអភិបាលស្រុកសណ្ដាន់ បានអញ្ចើញអមដំណើរ ឯកឧត្តម សៅ សុភាពរដ្ឋលេខាធិការក្រសួងបរិស្ថាននិងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ធំនិង លោក តុបកក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំបានចុះប្រគល់ផ្ទះមួយខ្នងជូនលោក យាយ ហមសុឺម រស់នៅ ភូមិគ្រាំង ឃុំសុចិត្រ ស្រុកសណ្តាន់ ដែលកំពុងរងការខ្វះខាតខ្វះផ្ទះសម្បែងស្នាក់ ដោយមានការចូលរួមពីលោកមេឃុំ កម្លាំងប៉ុស្តិ៍រដ្ឋបាល កម្លាំងមន្ត្រីឧទ្យានុរក្ស និងបងប្អូនប្រជាពលរដ្ឋជាច្រើន។លោក យាយ ហមសុឺម មានអាយុ៧៨ឆ្នាំជាស្រីមេម៉ាយមានកូនចៅចំនួន៤នាក់ ស្នាក់នៅផ្ទះ មិនសមរម្យ បច្ចុប្បន្ន ត្រូវទទួលបានផ្ទះថ្មីមួយខ្នងមានទំហំ ៦ x ១២សាងសង់ផុតពីដី ធ្វើអំពីឈើ ប្រក់ប្រូស៊ីម៉ង់និងជណ្តើរកាច់។ លោកយាយបានពោលពាក្យថា ផ្ទះថ្មីនេះគឺជាក្តីស្រមៃនៃជីវិតរបស់គាត់ព្រោះកន្លងមករូបគាត់ជួបការលំបាកខ្លាំងណាស់ រស់នៅជាមួយកូននិងចៅ ក្នុងខ្ទម ទ្រុតទ្រោមរហែកធ្លុះធ្លាយ គ្មានអ្នកទីពឹងនិងមិនមានអាហារហូបគ្រប់គ្រាន់ទេតែពេលនេះលោកយាយអាចរស់នៅនិងមានសេចក្តីសុខនៃជីវិតចុងក្រោយជាមួយនឹងផ្ទះថ្មី ដោយមិនព្រួយបារម្ភពីដំណក់ទឹកភ្លៀងឬខ្យល់បក់បោកទៀតនោះឡើយ។
នៅក្នុងឱកាសនោះផងដែរ លោកឡងគីសឹង អភិបាលស្រុកសណ្ដាន់ បានមានមតិ សំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញចូលរួម ហើយក៏បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ រួមមាន អង្ករមុង កន្ទេល ចាន ឆ្នាំងទឹកត្រី ទឹកស៊ីអ៊ីវ ព្រម ទាំងថវិកាមួយចំនួនទៀតជូនលោកយាយ ហម សុឹមនិងបងប្អូនប្រជាពលរដ្ឋចំនួន២០គ្រួសារដែលកំពុងជួបការលំបាកនិងមានជីវភាពខ្វះខាតប្រចាំថ្ងៃផងដែរ។ ទាំងអស់នេះគឺជាការរួមចំណែក ដ៏សំខាន់ក្នុងការជួយទៅដល់បងប្អូនប្រជាពលរដ្ឋក្រីក្រជួបការលំបាកមានជីវភាព ខ្វះខាត ក្នុងនាមអាជ្ញាធរ ក៏ដូចជាថ្នាក់ដឹកនាំតែងតែគិតគូរអំពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលាទីណាមានទុក្ខលំបាកទីនោះគឺមានការជួយជ្រោមជ្រែងពីអាជ្ញាធរ តាំងពីថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់លើនិងសុំអោយបងប្អូនប្រជាពលរដ្ឋ ត្រូវអនុវត្តអនាម័យជាប់ជាប្រចាំ ជាពិសេសត្រូវចូលរួមអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាលគឺ ៣ការពារ និង៣កុំ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕

អត្ថបទដែលជាប់ទាក់ទង